កម្មវិធី Team Viewer
ឥឡូវនេះជាសម័យអ៊ីនធឺណេតគ្រប់ទីកន្លែង តែងតែមានអ៊ីនធឺណេត ដែរវាជាភាពងាយស្រួលបំផុត
សំរាប់មនុស្សគ្រប់រូប មិនថាប្រុសមិនថាស្រី។ ស្រួលបំផុតគឺលោកអ្នកអាច ប្រើប្រាស់កុំព្យូរទ័ររបស់
អ្នករឺក៏របស់មិត្តរបស់អ្នកបានតាមសប្បាយ គ្រប់ទីកន្លែងអោយតែមានប្រព័ន្ធអ៊ីនធឺណេត។ មិនថាអ្នក
នៅឆ្ងាយពីផ្ទះយ៉ាងណាក៏ដោយ តែលោកអ្នកក៏អាចប្រើប្រាស់កុំព្យូរទ័រ របស់អ្នកមួយទៀតដែរនៅផ្ទះ
បានផងដែរ។ មិនត្រឹមតែប៉ុណ្ណោះលោកអ្នកអាចធ្វើការជួលជុលកុំព្យូរទ័រមិត្តភក្តិរបស់អ្នកពីផ្ទះរបស់
អ្នកបានដោយភាពងាយស្រួលជាទីបំផុត ម៉្យាងទៀតអាចផ្ញើជាឯកសារអោយគ្នាទៅវិញទៅមកក៏បាន
ដោយប្រើប្រាស់ជាមួយកម្មវិធីមួយឈ្មោះថា Team Viewer។ ដូចច្នេះគេហទំព័រកូនខ្មែរអស្ចារ្យក៏បាន
យកនូវកម្មវិធីមួយនេះមកដាក់ជូនបងប្អូនសំរាប់ទាញយកទៅប្រើប្រាស់មិនគិតថ្លៃ។
របៀបប្រើ៖ លោកអ្នកបើកកម្មវិធី Team Viewer ហើយអោយអ្នកម្ខាងទៀតបើកកម្មវិធីនិងដែរ,បន្ទាប់
មកបើអ្នកចង់បញ្ចារកុំព្យូរទ័រអ្នកម្ខាងទៀត លោកអ្នកគ្រាន់តែអោយអ្នកម្ខាងទៀត ប្រាប់ ID
ហើយលោកអ្នក យក ID នោះទៅបំពេញលើប្រអប់ Partner ID បន្ទាប់មកបើលោកអ្នកចង់បញ្ចារលោក
អ្នកសូមចុចលើពាក្យ Remote Control តែបើលោកអ្នកចង់ផ្ញើជាឯកសារលោកអ្នកសូមចុចលើពាក្យ
File Transfer បន្ទាប់ពីអ្នកជ្រើសរើសរួចហើយ លោកអ្នក ចុចលើពាក្យ Connect to Partner ពេលនោះ
វានិងចេញប្រអប់មួយអោយលោកអ្នកធ្វើការវាយបញ្ចូលនៅលេខសំងាត់ ( Password ) អោយអ្នកម្ខាង
ទៀតប្រាប់លេខសំងាត់នោះ ហើយលោកអ្នកយកទៅបំពេញជាការស្រេច ដូចនេះលោកអ្នកអាច
បញ្ចារ រឺ ផ្ញើឯកសារ បានទៅគ្នាយ៉ាងងាយស្រួលមិនចាំបាច់នៅជិតគ្នាក៏បាន។
ចំនាំ៖ ទាល់តែមានប្រព័ន្ធអ៊ីនធឺណេតទើបអាចប្រើបាន ហើយអ៊ីនធឺណេតនោះមានល្បឿនលឿនទើប
រូបភាពមិនរអាករអួល។
ទំហំ៖ 4.76MB
File៖ exe
Version៖ 7.0
Download click here
Monday, March 19, 2012
Team Viewer ដៃគូរជាទីទុកចិត្តរបស់លោកអ្នក
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment